រាជធានីភ្នំពេញ ៖ ក្រោយពេលរងគ្រោះដោយការវាយដំយ៉ាងចាស់ដៃពីឧកញ៉ា សុខ ប៊ុន កញ្ញាសាសាដែលរងរបួសយ៉ាងដំណំនៅលើរាងកាយតាំងពីក្បាលរហូតដល់ចុងជើងនោះ បានបង្ខំចិត្តទៅព្យាបាលនៅប្រទេសថៃយ៉ាងតក់ក្រហល់ ។ នៅពេលនេះ កញ្ញា ឯក សុជាតា ហៅសាសា បានមកដល់កម្ពុជាវិញហើយ បន្ទាប់ពីសម្ងំព្យាបាលរបួសនៅប្រទេសថៃ នៅទីកន្លែងដែលនាងរំពឹងខ្ពស់ថា អាចព្យាបាលមុខរបួសឲ្យជាសះស្បើយ ។
កញ្ញាសាសា បានផ្តាច់ការទាក់ទងមួយរយៈបន្ទាប់ពីនាងបើកចិត្តផ្តល់ព័ត៌មានជុំវិញការប្រើអំពើហិង្សាពីឧកញ៉ា សុខ ប៊ុន ដែលជាអ្នកមានលុយវាល់លានដុល្លារ និងមុខជំនួញច្រើនក្នុងដៃមកលើរូបនាង ។ តាមការបកស្រាយមួយប្រាវកន្លងមក សាសាមិនដែលនិយាយរឿងសំណងអ្វីនោះទេ បើទោះជាគេលេចឮថានាងព្រមទទួលសំណងមួយលានដុល្លារ និងខ្លះថា៤ម៉ឺនដុល្លារយ៉ាងណាក្តី ។ ជាដដែលៗសាមីខ្លួន និងឪពុកនាងនៅតែប្រកាន់ជំហរយ៉ាងរឹងមាំថា មិនដែលគិតរឿងព្រមទទួលសំណងក្រៅពីការទាមទាររកយុត្តិធម៌ដ៏ត្រឹមត្រូវ ពិសេសជឿជាក់លើផ្លូវច្បាប់ ដើម្បីលាងជម្រះអ្នកមានអំណាចមានលុយ ចូលចិត្តធ្វើអំពើឃោរឃៅមកលើអ្នកទន់ខ្សោយឲ្យរាងម្តង កុំឲ្យខូចមុខមាត់អ្នកដទៃនិងប្រទេសជាតិ ។
ដូចការគ្រោងទុក នៅទីបំផុតកញ្ញាសាសាដែលកំពុងតែធ្វើឲ្យសាធារណជនចាប់អារម្មណ៍ខ្លាំង ក្រោយជួបហេតុការណ៍វាយទាត់ធាក់រហូតក្លាយជារឿងក្តៅផ្អើលទាំងទីក្រុង និងជនបទនោះ បានបង្ហាញវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី១៣ កក្កដា ។
ស្ទើរមិនគួរឲ្យជឿ កញ្ញាសាសាដែលចុះពីយន្តហោះមកពីទីក្រុងបាងកក នៅម៉ោង១២និង៣៨នាទីថ្ងៃត្រង់ បានធ្វើឲ្យអ្នកស្គាល់ខ្លះនៅចំណតយន្តហោះភ្ញាក់ផ្អើល ក្រោយពីបានឃើញដោយផ្ទាល់នឹងភ្នែក នូវមុខមាត់ពិត គឺនាងមានសភាពមុខមាត់ចង់ស្អាតដូចដើម មិនមានអ្វីខុសប្រក្រតីប៉ុន្មានឡើយ ដែលមុននេះគេឃើញមានកន្លែងខ្លះប៉ោងមុខ ជាំភ្នែកស្ថិតក្នុងសភាពធ្ងន់ធ្ងរ ប៉ុន្តែពេលនេះក្នុងឈុតសម្លៀកបំពាក់អាវក្រៅពណ៌ប៉ារ៉ា មានអាវយឺតខាងក្នុង និងខោយឺតខ្មៅរឹបរាង អ្នកណាៗក៏មើលនាងមិនស្គាល់ដែរ ព្រោះមានពាក់វ៉ែនតាធំ និងពាក់មួក ។ ប៉ុន្តែបើខំពិនិត្យទៅលើរង្វង់មុខនិងភ្នែក ដែលនាងបង្ហោះធ្លាប់ឃើញជាំខ្មៅ ស្រាប់តែបាត់ជាំមើលទៅដូចធម្មតា អត់មានអ្វីប្រែប្រួលខ្លាំង ស្ទើរមិនជឿ គឺមើលទៅស្អាតដដែល ដោយខ្លះមិនដឹងថា នោះជាសាមីខ្លួនកញ្ញាសាសាដែលកំពុងតែជួបបញ្ហាជម្លោះជាមួយឧកញ៉ា សុខ ប៊ុន ដ៏កក្រើកនោះឡើយ ។
អ្វីដែលបងប្អូននៅទីនោះនាំគ្នានិយាយភ្លាមៗ ពេលឃើញសាសានៅចំណតយន្តហោះនោះ ខ្លះថា នាងអាចទៅឲ្យពេទ្យចាក់ថ្នាំ រំលាយឈាមកកឲ្យឆាប់ជា និងព្យាបាលភ្នែកដែលត្រូវខ្លាំងជាងគេ ។ អាចជាការធូរស្រាលក៏មិនដឹង ទើបបានជាមើលទៅនាងរបួសតែផ្នែកខាងក្រៅ ហើយបាត់ជាំមុខ ជាំភ្នែកលឿនរហូតមើលមិនដឹង និងម្នាក់ៗចូលរួមត្រេកអរគ្រប់គ្នានៅពេលដែលនាងមានសភាពសឹងដូចដើម ។ បន្ទាប់ពីមុននេះអ្នកណាៗក៏ខ្លោចចិត្តអាណិតនាងនៅពេលបានឃើញវីដេអូវាយតប់ដ៏រន្ធត់ និងពិបាកយកភ្នែកមើលនោះ ។ លើសពីនេះ នាងមានកាយវិការ ដើរយ៉ាងស្វាហាប់រឹងមាំ ចេញពីច្រកទ្វារដើរទៅកាន់រថយន្តដ៏ទំនើបរបស់នាង ដែលសូម្បីតែកងសន្តិសុខនៅទីនោះក៏មិនបានចាប់អារម្មណ៍ឡើយ ។
យោងតាម គម្រោងការមកដល់កម្ពុជារបស់អតីតពិធីការិនីទូរទស្សន៍កញ្ញាសាសាបន្ទាប់ពីមកដល់ផ្ទះ នាងនឹងទៅជួបពិភាក្សាជាមួយលោកមេធាវី ពុធ ធាវី ដើម្បីនិយាយបន្តពីសំណុំរឿងហិង្សា ដែលក្លាយជាប្រធានបទក្តៅរបស់សាធារណជនកំពុងចង់ដឹងថា អ្នកណាខុសអ្នកណាត្រូវ ។ លោក ពុធ ធាវី ដែលជាមេធាវីកាន់សំណុំរឿងនេះ បានធ្លាប់ប្រាប់កន្លងមកថា សាសាវិលត្រឡប់មកពីព្យាបាលបណ្តោះអាសន្នពីប្រទេសថៃ ដើម្បីមកបំភ្លឺអំពីរឿងរ៉ាវទាំងឡាយ ទាក់ទងទៅនឹងអំពើហិង្សាបង្កឡើងដោយឧកញ៉ា សុខ ប៊ុន និងអង្គរក្ស២នាក់ កាលពីថ្ងៃទី២ កក្កដាកន្លងទៅ ។ លុះស្រាយបំភ្លឺជូនមេធាវីការពារក្តីហើយ សាសាអាចនឹងទៅព្យាបាលរបួសវិញ ។ ទោះជាយ៉ាងណា លោកមេធាវីនៅតែមានការព្រួយបារម្ភខណៈជនរងគ្រោះវិលមកបំភ្លឺលើពាក្យបណ្តឹង ព្រោះខ្លាចជនសង្គមងងឹត តាមប៉ុនប៉ងឆក់យកជីវិតដោយលោកបានឲ្យស្ថាប័នពាក់ព័ន្ធ ដូចជាសមត្ថកិច្ចឲ្យជួយដឹងឮផងដែរ ។
រឿងល្បីខ្ចរខ្ចាយនេះដែលឮថា ឧកញ៉ា សុខ ប៊ុន ចេញទៅប្រទេសសិង្ហបុរីនោះ តាមព័ត៌មានថ្មីថា មិនទាន់ទៅណាទេ ហើយពេលនេះសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថកំពុងតាមប្រមាញ់ ដែលឧកញ៉ា សុខ ប៊ុន មានដីកាបញ្ជាឲ្យចូលខ្លួនរួចហើយ ដែលដីកានេះចេញដោយលោក ហ៊ឹង ប៊ុនថន ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៥ វីដេអូឃ្លីបមួយមានរយៈពេលជាង១នាទី ត្រូវបានគេបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពយ៉ាងសាហាវមួយ បង្កឡើងដោយឧកញ៉ា សុខ ប៊ុន វាយដំយ៉ាងចាស់ដៃទៅលើកញ្ញាសាសា ។ ក្នុងរូបនោះមានចាប់បោចសក់អូស និងមានអង្គរក្សម្នាក់ទៀតកាន់កាំភ្លើងជាប់នឹងដៃដើម្បីគំរាមនាងនិងអ្នកចង់ជួយអន្តរាគមន៍ ទើបធ្វើឲ្យឧកញ៉ា សុខ ប៊ុន មានឱកាសធ្វើបាបវាយទាត់ធាក់ជាន់ក្បាល កញ្ញារូបនេះវាយអូសពីកន្លែងសាឡុងរួមគ្នាបណ្តាលឲ្យរបូតសម្លៀកបំពាក់នៅសល់តែខោក្នុង ។ មហាជនកំពុងតាមដានរឿងមួយនេះ តើឧកញ៉ា សុខ ប៊ុន គេចខ្លួនបានរហូតដែរឬអត់ ? និងចាំមើលស្នាដៃសមត្ថកិច្ចតើអាចរកមុខឃើញឬយ៉ាងណា ?
ឧកញ៉ា សុខ ប៊ុន នៅជាប់បណ្តឹងរំលោភស្ត្រីជនជាតិជប៉ុន១រឿងទៀត
ប្រភពព័ត៌មានបានពីមន្ត្រីបម្រើការងារនៅនាយកដ្នាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានទម្លាយឲ្យដឹងថា លោកឧកញ៉ា សុខ ប៊ុន នៅជាប់បណ្តឹងរបស់ស្ត្រីជនជាតិជប៉ុនជាថៅកែហាងម្នាក់ និងជាមិត្តភក្តិកញ្ញាសាសា ពីបទរំលោភសេពសន្ថវៈ ។ មន្ត្រីនាយកដ្នាននគរបាល ព្រហ្មទណ្ឌបានឲ្យដឹងទៀតថា ពាក្យបណ្តឹងរបស់ស្ត្រីជានជាតិជប៉ុននោះ ត្រូវបានសមត្ថកិច្ចសហ ការជាមួយមេធាវីការពារក្តីកំពុងដំណើរការរលូន ដែលសំណុំរឿងនោះបាននិងកំពុងរៀបចំបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញទៀត ផង ។ រឿងលោកឧកញ៉ាសុខ ប៊ុន ឈានទៅដល់ ការប្រើអំពើហិង្សាទៅលើកញ្ញាឯក សុជាតា ហៅសាសា ក៏ដោយសារតែស្ត្រីជនជាតិជប៉ុននោះខ្លាចឧកញ៉ាសុខ ប៊ុន ចាប់បង្ខំទៅរំលោភសេពសន្ថវៈដូចមុនទៀត បានជាឲ្យកញ្ញាសាសាជួយការពារ ក្នុងពេលនាងស្រវឹងមិនដឹងខ្លួន ហើយខ្លាចឧកញ៉ា សុខ ប៊ុន ចាប់បង្ខំយកទៅក្រៅទៀត ។ កញ្ញាសាសា ក្នុងនាមការពារមិត្តភក្តិនោះហើយ បានប៉ះសម្តីខ្លាំងៗជាមួយឧកញ៉ាសុខ ប៊ុន ហើយក៏បណ្តាលឲ្យក្លាយជារឿងចាប់នាងវាយសម្រាតសំពត់ និងបណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ។ ទាក់ទិននឹងពាក្យបណ្តឹងរបស់ជនជាតិជប៉ុនថៅកែហាងមួយ និងជាមិត្តភក្តិ សាសា មេធាវីការពារក្តីឲ្យជនរងគ្រោះដែលសុំមិនប្រាប់ឈ្មោះក៏បាននិយាយថា ពិតជាមានរឿងយ៉ាងដូច្នេះមែន ។ ពាក្យបណ្តឹងសេពសន្ថវៈរបស់ជនរងគ្រោះកំពុងដំណើរការទៅមុខរលូន ជាមួយបណ្តឹងអំពើហិង្សារបស់កញ្ញាសាសា ។ ដូច្នេះឧកញ៉ាសុខ ប៊ុន បើមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទាំង២នេះមែន ប្រាកដណាស់មិនអាចរត់ឆ្ងាយពីជើងមុងបានទេ មិនយូរមិនឆាប់គង់ធ្លាក់ចូលសំណាញ់ច្បាប់ ។
សាសា ពេលមកដល់ភ្នំពេញមិនបានជួបមេធាវីការពារក្តីផ្ទាល់ទេ នាងបាននិយាយទាក់ទង និងរៀបរាប់ដំណើររឿងតាមទូរស័ព្ទ នោះជាការបញ្ជាក់ឲ្យឃើញថានាងត្រូវតែចេះការពារសន្តិសុខផ្ទាល់ខ្លួន ។ លោកមេធាវី ពុធ ធាវី បញ្ជាក់ចុងក្រោយថា កញ្ញាសាសា បានបញ្ជាក់ច្បាស់ហើយថា នាងមិនដែលស្គាល់លោកឧកញ៉ាសុខ ប៊ុន ទេ ។ នាងនិយាយយ៉ាងដូច្នេះ ពីព្រោះមានសារព័ត៌មានក្នុងស្រុកខ្លះយល់ច្រឡំថា នាងជា សង្សារឧកញ៉ា សុខ ប៊ុន នោះ គឺមិនពិតទេ ៕

ប្រភព៖ kohsantepheapdaily.com.kh
ស្តាប់បទ៖ សុីន សុីសាមុត

No comments:
Post a Comment